អដ្ឋកថា កឹសុកោបមសូត្រទី ៨

ក្បាលទី 22 · ទំព័រ 847

គ្រានោះឯង ភិក្ខុនោះមិនពេញចិត្តដោយ ពាក្យដោះស្រាយប្រស្នារបស់ភិក្ខុនោះ ក៏បានចូលទៅរកភិក្ខុមួយរូបទៀត លុះ ចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះដូច្នេះថា ម្នាលអាវុសោ ចុះការឃើញ ដ៏បរិសុទ្ធល្អរបស់ភិក្ខុ ដោយហេតុដូចម្តេច ។ ម្នាលអាវុសោ ភិក្ខុដឹង ច្បាស់តាមពិត នូវហេតុជាទីកើតឡើង និងសាបសូន្យទៅ នៃមហាភូតរូប ទាំង ៤ ក្នុងកាលណា ម្នាលអាវុសោក្នុងកាលនោះ ការឃើញដ៏បរិសុទ្ធល្អ របស់ភិក្ខុ ក៏កើតមានដោយហេតុនេះឯង ។ លំដាប់នោះឯង ភិក្ខុនោះមិន ពេញចិត្ត ដោយពាក្យដោះស្រាយប្រស្នារបស់ភិក្ខុនោះ ក៏ចូលទៅរកភិក្ខុមួយ រូបទៀត លុះចូលទៅដល់ហើយ បានពោលនឹងភិក្ខុនោះដូច្នេះថា ម្នាល អាវុសោ ចុះការឃើញដ៏បរិសុទ្ធល្អរបស់ភិក្ខុដោយហេតុដូចម្តេច ។ ម្នាល អាវុសោ កាលណាភិក្ខុដឹងច្បាស់តាមពិតថា របស់ណានីមួយ មានការកើតឡើង ជាធម្មតា របស់ទាំងអស់នោះ រលត់ទៅវិញជាធម្មតា ម្នាលអាវុសោ កាលនោះ ការឃើញដ៏បរិសុទ្ធល្អរបស់ភិក្ខុ ក៏កើតមានដោយហេតុនេះឯង ។ គ្រានោះឯង ភិក្ខុនោះមិនពេញចិត្តដោយពាក្យដោះស្រាយ ប្រស្នារបស់ភិក្ខុនោះ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុនោះអង្គុយ ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គចូលទៅរកភិក្ខុមួយរូប លុះចូលទៅដល់ ហើយ បានពោលនឹងភិក្ខុនោះដូច្នេះថា ម្នាលអាវុសោ ចុះការឃើញដ៏ បរិសុទ្ធល្អរបស់ភិក្ខុ ដោយហេតុដូចម្តេច ។