អដ្ឋកថា វីណោបមសូត្រទី ៩
ម្នាលភិក្ខុទាំងឡាយ ឆន្ទៈក្តី រាគៈក្តី ទោសៈក្តី មោហៈក្តី សេចក្តីថ្នាំងថ្នាក់នៃចិត្តក្តី ក្នុងរូបទាំងឡាយដែលគប្បីដឹងច្បាស់ដោយចក្ខុ កើតឡើង ដល់ភិក្ខុ ឬភិក្ខុនីណាមួយ ភិក្ខុ ឬភិក្ខុនីនោះ ត្រូវហាមឃាត់ចិត្ត ចាក រូបទាំងនោះចេញថា នុ៎ះជាផ្លូវប្រកបដោយភ័យ ប្រកបដោយភ័យដ៏ពន្លឹក ប្រកបដោយបន្លា ប្រកបដោយព្រៃស្បាត ជាផ្លូវខុស ជាផ្លូវគួរខ្ពើម ជាផ្លូវ ទៅបានដោយកម្រ ផ្លូវនុ៎ះអសប្បុរសតែងតែសេពគប់ ផ្លូវន៎ុះសប្បុរសមិន ដែលសេពគប់ទេ អ្នកមិនគួរទៅតាមផ្លូវនុ៎ះឡើយ ។ ភិក្ខុគប្បីហាមឃាត់ចិត្ត ចាករូបទាំងឡាយ ដែលគប្បីដឹងដោយចក្ខុទាំងនោះចេញ ។ បេ ។ ម្នាលភិក្ខុ ទាំងឡាយ ឆន្ទៈក្តី រាគៈក្តី ទោសៈក្តី មោហៈក្តី សេចក្តីថ្នាំងថ្នាក់ចិត្តក្តី ក្នុង រសទាំងឡាយ ដែលគប្បីដឹងច្បាស់ដោយអណ្តាត ។ បេ ។ ក្នុងធម្មារម្មណ៍ ទាំងឡាយ ដែលគប្បីដឹងដោយចិត្ត កើតឡើងដល់ភិក្ខុ ឬភិក្ខុនីណាមួយ ភិក្ខុ ឬភិក្ខុនីនោះ ត្រូវហាមឃាត់ចិត្តចាកធម្មារម្មណ៍ទាំងនោះចេញថា នុ៎ះជាផ្លូវ ប្រកបដោយភ័យ ប្រកបដោយភ័យដ៏ពន្លឹក ប្រកបដោយបន្លា ប្រកបដោយ ព្រៃស្បាត ជាផ្លូវខុស ជាផ្លូវគួរខ្ពើម ជាផ្លូវទៅបានដោយកម្រ ផ្លូវនុ៎ះ អសប្បុរស តែងតែសេពគប់ ផ្លូវនុ៎ះ សប្បុរសមិនដែលសេពគប់ទេ អ្នកមិន គួរទៅតាមផ្លូវនុ៎ះឡើយ ។ ភិក្ខុ ឬភិក្ខុនី ត្រូវហាមឃាត់ចិត្តចាកធម្មារម្មណ៍ ទាំងឡាយ ដែលគប្បីដឹងដោយចិត្តទាំងនោះចេញ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាសម្ទូងកំពុងមានពាសពេញ ឯ អ្នករក្សាសម្ទូងក៏ធ្វេសប្រហែស ចំណែកឯគោធ្លាប់ស៊ីសម្ទូង ក៏ចុះទៅកាន់ សម្ទូងឯណោះ ហើយដល់នូវសេចក្តីស្រវឹង ដល់នូវសេចក្តីធ្វេសប្រហែស ស៊ីសម្ទូងដរាបដល់ឆ្អែត យ៉ាងណាមិញ ។ ម្នាល