អដ្ឋកថា ឆប្បាណកោបមសូត្រទី ១០
ម្នាលភិក្ខុទាំងឡាយ ដូចបុរសមានខ្លួនដំបៅ មានខ្លួនរងាល ( ដោយដំបៅ ) បើចូលទៅកាន់ព្រៃបន្លា បន្លាស្រួចៗ ទាំងឡាយ មុតបាតជើង ទាំងឡាយនៃបុរសនោះ ។ ស្លឹកឈើមានបន្លាទាំងឡាយ ក៏កោសរូសខ្លួន ដែលរងាល ( ដោយដំបៅរបស់បុរសនោះ ) ។ ម្នាលភិក្ខុទាំងឡាយ កាលបើ យ៉ាងនេះ បុរសនោះក៏ត្រូវរងទុក្ខទោមនស្សហួសប្រមាណ ព្រោះបន្លា និង ស្លឹកឈើនោះជាហេតុ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពួកខ្លះក្នុង សាសនានេះ ទៅកាន់ស្រុកក្តី ទៅកាន់ព្រៃក្តី រមែងបាននូវអ្នកពោលចោទថា លោកមានអាយុនេះ ជាអ្នកធ្វើយ៉ាងនេះ ជាអ្នកមានមារយាទយ៉ាងនេះ ថា ជាបន្លាក្នុងស្រុក មិនស្អាតដូច្នេះ ( ខ្លះ ) ថាជាអ្នកចាក់អ្នកស្រុកនោះ ដូច្នេះ ( ខ្លះ ) ក៏យ៉ាងនោះឯង ។ ភិក្ខុលុះដឹងយ៉ាងនេះហើយ ត្រូវដឹងច្បាស់ នូវសេចក្តីមិន សង្រួម និងសង្រួម ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីមិនសង្រួម តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ឃើញរូបដោយចក្ខុហើយ ជ្រប់ក្នុង រូបជាទីស្រឡាញ់ ព្យាបាទក្នុងរូបមិនជាទីស្រឡាញ់ មានសតិក្នុងកាយមិនតាំង មាំ មានចិត្តស្តួចស្តើងក្នុងកុសលធម៌ មួយវិញទៀត អកុសលធម៌ដ៏លាមក ទាំងឡាយ ដែលកើតឡើងដល់ភិក្ខុនោះ រមែងរលត់ទៅមិនមានសេសសល់ ក្នុងចេតោវិមុត្តិ និងបញ្ញាវិមុត្តិណា ក៏មិនដឹងច្បាស់តាមពិត នូវចេតោវិមុត្តិ និង បញ្ញាវិមុត្តិនោះ ។ ឮសំឡេងដោយត្រចៀក ។ ធុំក្លិនដោយច្រមុះ ។ ជញ្ជាប់ រសដោយអណ្តាត ។ ពាល់ត្រូវផោដ្ឋព្វៈដោយកាយ ។ ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្តហើយ ជ្រប់ក្នុងធម្មារម្មណ៍ជាទីស្រឡាញ់ ព្យាបាទក្នុងធម្មារម្មណ៍មិនជាទីស្រឡាញ់ មានសតិក្នុងកាយមិនតាំងមាំ មានចិត្តស្តួចស្តើងក្នុង កុសលធម៌ មួយវិ