យវកលាបិសូត្រទី ១១

ក្បាលទី 22 · ទំព័រ 896

ម្នាលភិក្ខុទាំងឡាយ ដូចកណ្តាប់ស្រូវដំណើបទាំងឡាយ ដែលបុគ្គលគរទុកត្រង់ផ្លូវធំបែកជា ៤ លំដាប់នោះ បុរស ៦ នាក់ មាន អម្រែកក្នុងដៃដើរមក បុរសទាំងនោះវាយកណ្តាប់ស្រូវដំណើប ដោយដងរែក ទាំង ៦ ម្នាលភិក្ខុទាំងឡាយ កាលបើកណ្តាប់ស្រូវដំណើបនោះ ដែលពួក បុរសកំពុងវាយព្រមគ្នា ដោយដងរែកទាំង ៦ យ៉ាងនេះ ស្រាប់តែបុរសជា គម្រប់ ៧ មានអម្រែកក្នុងដៃដើរមក បុរសនោះវាយកណ្តាប់ស្រូវដំណើប នោះដោយដងរែកទី ៧ ម្នាលភិក្ខុទាំងឡាយ ឯកណ្តាប់ស្រូវដំណើបនោះ កាលបើបុរសវាយដោយដងរែកទី ៧ យ៉ាងនេះឯង ឈ្មោះថា វាយកម្ទេចក្រ ៃលែង យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនបានចេះដឹង តែងលំបាកដោយសាររូបទាំងឡាយ ដែលជាទីគាប់ចិត្ត និងមិនជាទីគាប់ចិត្ត ( ដែលមកប៉ះ ) នឹងភ្នែក ។ បេ ។ តែងលំបាកដោយសាររសទាំងឡាយ ដែល ជាទីគាប់ចិត្ត និងមិនជាទីគាប់ចិត្ត ( ដែលមកប៉ះ ) នឹងអណ្តាត ។ បេ ។ តែង លំបាកដោយសារធម្មារម្មណ៍ទាំងឡាយ ដែលជាទីគាប់ចិត្ត និងមិនជាទីគាប់ ចិត្ត ( ដែលមកប៉ះ ) នឹងចិត្ត ។ ម្នាលភិក្ខុទាំងឡាយ បើបុថុជ្ជនអ្នកមិនចេះដឹង នោះ គិតដើម្បីភពថ្មីទៅទៀត ។ ម្នាលភិក្ខុទាំងឡាយ កាលបើយ៉ាងនេះ មោឃបុរសនោះ ឈ្មោះថា ជាអ្នកត្រូវអារម្មណ៍ បៀតបៀនខ្លាំងក្រៃពេក ។ ដូចជាកណ្តាប់ស្រូវដំណើបនោះ ដែលបុរសវាយដោយដងរែកជាគម្រប់ ៧ ដូច្នោះឯង ។