សមាធិសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 2

ម្នាលភិក្ខុទាំងឡាយ វេទនានេះមាន ៣ យ៉ាង ។ វេទនា ៣ យ៉ាង តើដូចម្តេច ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ វេទនាមាន ៣ យ៉ាងនេះឯង ។ ភិក្ខុជាសាវ័ករបស់ព្រះពុទ្ធ មានចិត្តតម្កល់មាំ ( ដោយ ឧបចារសមាធិ និងអប្បនាសមាធិ ) ជាអ្នកដឹងខ្លួន មានស្មារតី តែងដឹងច្បាស់នូវវេទនាផង នូវហេតុជាទីកើតឡើងនៃវេទនា ទាំងឡាយផង ។ មួយវិញទៀត វេទនាទាំងឡាយនុ៎ះ រលត់ទៅក្នុង ព្រះនិព្វានឯណា ភិក្ខុតែងដឹងច្បាស់នូវព្រះនិព្វាន ( នៃ អាសវៈទាំងឡាយ ) ផង ភិក្ខុដែលជាអ្នកមិនមានសេចក្តីស្រេកឃ្លាន ( មិនមានតណ្ហា ) និព្វានហើយ ព្រោះអស់ទៅនៃ វេទនាទាំងឡាយ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងសមាធិសូត្រទី ១ នៃបឋមកសគាថវគ្គ ក្នុងវេទនាសំយុត្តដូចតទៅនេះ បទថា សមាហិតោ សេចក្តីថា មានចិត្តតាំង ដោយឧបចារៈ ឬដោយអប្បនា ។ បទថា វេទនា ច បជានាតិ សេចក្តីថា សាវ័ករបស់ព្រះពុទ្ធ រមែងដឹងច្បាស់នូវវេទនា ដោយអំណាចនៃទុក្ខសច្ច ។ បទថា វេទនានញ្ច សម្ភវំ សេចក្តីថា រមែងដឹងច្បាស់នូវហេតុកើតនៃវេទនា ទាំងនោះឯង ដោយអំណាចនៃសមុទយសច្ច ។ បទថា យត្ថ ចេតា សេចក្តីថា វេទនាទាំងនេះ នឹងរលត់ក្នុងនិព្វានណា រមែងដឹងច្បាស់នូវនិព្វាន នោះ ដោយអំណាចនៃនិរោធសច្ច ។ បទថា ខយគាមិនំ សេចក្តីថា រមែង ដឹងច្បាស់នូវផ្លូវឲ្យដល់នូវការអស់ទៅ នៃវេទនាទាំងនោះឯង ដោយអំណាច នៃមគ្គសច្ច ។ បទថា និច្ឆាតោ បរិនិព្វុតោ សេចក្តីថា ភិក្ខុដែលអស់តណ្ហា