អដ្ឋកថា សុខសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 4

ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង ។ វេទនា ៣ យ៉ាង តើដូចម្តេច ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ វេទនាមាន ៣ យ៉ាងនេះឯង ។ បើមានវេទនាណាមួយ ដែលអរិយសាវ័កបានសោយ ហើយ ទោះជាសុខក្តី ជាទុក្ខក្តី ព្រមទាំងមិនទុក្ខ មិនសុខក្តី ទាំងខាងក្នុងទាំងខាងក្រៅ ។ អរិយសាវ័កបានដឹងថា ធម្មជាត នុ៎ះជាទុក្ខ មានសេចក្តីវិនាសទៅជាធម្មតា បែកធ្លាយទៅជា ប្រក្រតី ច្រើនតែពាល់ត្រូវដោយប្រាជ្ញា ទើបនឿយណាយក្នុង វេទនាទាំងនោះ យ៉ាងនេះ ។ គប្បីជ្រាបវិនិច្ឆ័យក្នុងសុខសូត្រទី ២ ដូចតទៅនេះ បទថា អទុក្ខមសុខំ សហ បានដល់ មិនមែនទុក្ខ មិនមែនសុខ មួយអន្លើដោយ សុខ និងទុក្ខ ។ បទថា អជ្ឈត្តញ្ច ពហិទ្ធា ច សេចក្តីថា របស់ខ្លួន និង របស់អ្នកដទៃ ។ បទថា មោសធម្មំ គឺមានការវិនាសជាសភាវៈ ។ បទថា បលោកិនំ គឺទម្លាយ មានការបែកធ្លាយជាសភាវៈ ។ បទថា ផុស្ស ផុស្ស វយំ ផុស្សំ សេចក្តីថា ពាល់ត្រូវនូវការវិនាស ព្រោះពាល់ត្រូវដោយញាណ ។ បទថា ឯវំ តត្ថ វិរជ្ជតិ សេចក្តីថា រមែងប្រាសចាកភាពត្រេកអរក្នុងវេទនាទាំងនោះ ដោយប្រការយ៉ាងនេះ ។ ក្នុងព្រះសូត្រនេះ ត្រាស់វេទនាដែលត្រាច់ទៅក្នុងការពិចារណា ត្រាស់ការពាល់ ត្រូវដោយញាណ ក្នុងគាថាទាំងឡាយ ។