អដ្ឋកថា បហានសូត្រ ទី ៣
កាលភិក្ខុសោយនូវសុខវេទនា តែមិនបានដឹងច្បាស់ រាគានុស័យនោះ រមែងមានដល់ភិក្ខុដែលមិនឃើញនូវឧបាយ ជាគ្រឿងរលាស់ចេញ ។ កាលភិក្ខុសោយនូវទុក្ខវេទនា តែមិន បានដឹងច្បាស់ បដិឃានុស័យ ក៏មានដល់ភិក្ខុ ដែលមិនឃើញ នូវឧបាយ ជាគ្រឿងរលាស់ចេញដែរ ។ សេចក្តីមិនទុក្ខ មិន សុខជារបស់មាននៅ ដែលព្រះសម្មាសម្ពុទ្ធ មានបញ្ញាដូចជា ផែនដី ទ្រង់សម្តែងហើយ បើភិក្ខុរីករាយចំពោះសេចក្តីមិនទុក្ខ មិនសុខនោះ មិនរួចចាកទុក្ខបានទេ ។ មួយវិញទៀត ភិក្ខុ មានព្យាយាមដុតកម្តៅកិលេស រមែងលះបង់ ( នូវវេទនាទាំងនោះ ) ដោយសម្បជញ្ញៈ ( បញ្ញា ) ក្នុងកាលឯណា ភិក្ខុ នោះជាបណ្ឌិត តែងកំណត់ដឹងនូវវេទនាទាំងអស់បាន ក្នុងកាល នោះឯង ។ ភិក្ខុនោះ កំណត់ដឹងនូវវេទនាទាំងឡាយ ក្នុង បច្ចុប្បន្ននេះ ជាអ្នកមិនមានអាសវៈ តាំងនៅក្នុងធម៌ ជាអ្នក ដល់នូវវេទ លុះទម្លាយរាងកាយទៅ មិនគួររាប់ថា ( ជាអ្នកមាន ភពទៀតឡើយ ) ។ ក្នុងបហានសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា អច្ឆេជ្ជិ តណ្ហំ សេចក្តីថា កាត់តណ្ហាទាំងពួងបានជាសមុច្ឆេទហើយ ។ បទថា និវត្តយិ សញ្ញោជនំ សេចក្តីថា ដកនូវសំយោជនៈទាំង ១០ បានហើយ គឺបានធ្វើឲ្យអស់ឫសគល់ ។ បទថា សម្មា គឺដោយហេតុ ដោយការណ៍ ។ បទថា មានាភិសមយា សេចក្តីថា ព្រោះឃើញ និងលះមានះបាន ព្រោះថា អរហត្តមគ្គ រមែងឃើញនូវមានះដោយអំណាចនៃកិច្ច ។ នេះចាត់ជាការលះ មានះនោះដោយទស្សនៈ ។ ឯមានះនោះ ដែលអរហត្តមគ្គនោះឃើញ ហើយ រមែងលះបានភ្លាម ដូចជីវិតរបស់សត្វដែលបុគ្គលឃើញ លះបាន ដោយអំណាចទិដ្ឋិ ដូច្នោះ ។ នេះចាត់ជាការលះមានះនោះ ដោយបហាន ។ បទថា អន្តមកាសិ ទុក្ខស្ស លោកអធិប្បាយថា ទីបំផុត ៤ យ៉ាង គឺទីបំផុត មានជាយជាទីបំផុត លោកពោលយ៉ាងនេ