បាតាលសូត្រ ទី ៤
ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង តែងពោលនូវវាចា យ៉ាងនេះថា បាតាលមានក្នុងមហាសមុទ្រ ។ ម្នាលភិក្ខុទាំងឡាយ ចំណែក បុថុជ្ជនអ្នកមិនចេះដឹង តែងពោលនូវវាចានុ៎ះ ដែលមិនមាន មិនប្រាកដយ៉ាង នេះថា បាតាលមានក្នុងមហាសមុទ្រ ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បាតាល នុ៎ះ ជាឈ្មោះនៃទុក្ខវេទនាទាំងឡាយ ដែលប្រព្រឹត្តទៅក្នុងសរីរៈ ។ ម្នាលភិក្ខុ ទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង កាលបើទុក្ខវេទនាប្រព្រឹត្តទៅក្នុងសរីរៈពាល់ ត្រូវ ទើបសោយសោក លំបាក ខ្សឹកខ្សួល គក់ទ្រូងកន្ទក់កន្ទេញ ដល់នូវ សេចក្តីវង្វេងងេងងោង ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹងនេះ ហៅ ថា មិនប្រាកដក្នុងបាតាលផង មិនបាននូវទីពឹងផង ។ ម្នាលភិក្ខុទាំងឡាយ ឯ អរិយសាវ័កអ្នកចេះដឹង កាលបើទុក្ខវេទនាប្រព្រឹត្តទៅក្នុងសរីរៈពាល់ត្រូវ ក៏ មិនសោយសោក មិនលំបាក មិនខ្សឹកខ្សួល មិនគក់ទ្រូង កន្ទក់កន្ទេញ មិន ដល់នូវការវង្វេងងេងងោងទេ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង នេះ ហៅថា មានប្រាកដក្នុងបាតាលផង បាននូវទីពឹងផង ។ អ្នកឯណាមិនអត់សង្កត់នូវទុក្ខវេទនា ដែលកើតឡើង ទាំងនោះបានទេ កាលដែលទុក្ខវេទនាពាល់ត្រូវហើយ រមែង ញាប់ញ័រ ព្រោះអាល័យជីវិតប្រព្រឹត្តទៅក្នុងសរីរៈ ។ មួយ វិញទៀត អ្នកដែលមានប្រាជ្ញាថយ មានកម្លាំងប្រាជ្ញាតិច អ្នក នោះតែងកន្ទក់កន្ទេញ ទ្រហោយំ មិនប្រាកដក្នុងបាតាលផង មិនបាននូវទីពឹងផង ។ មួយវិញទៀត អ្នកឯណាបានអត់ សង្កត់នូវទុក្ខវេទនា ដែលកើតឡើងទាំងនោះ កាលដែលទុក្ខវេទនាពាល់ត្រូវហើយ មិនញាប់ញ័រ ព្រោះអាល័យជីវិត