ទដ្ឋព្វសូត្រ ទី ៥

ក្បាលទី 23 · ទំព័រ 11

ម្នាលភិក្ខុទាំងឡាយ វេទនានេះមាន ៣ យ៉ាង ។ វេទនា ៣ យ៉ាង តើដូចម្តេច ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ សុខវេទនា ភិក្ខុគប្បីឃើញថាជាទុក្ខ ទុក្ខវេទនា ភិក្ខុគប្បី ឃើញថាជាកូនសរ អទុក្ខមសុខវេទនា ភិក្ខុគប្បីឃើញថាជារបស់មិនទៀង ។ ម្នាលភិក្ខុទាំងឡាយ សុខវេទនាដែលភិក្ខុបានឃើញថាជាទុក្ខ ទុក្ខវេទនាដែល ភិក្ខុបានឃើញថាជាកូនសរ អទុក្ខមសុខវេទនាដែលភិក្ខុបានឃើញថាជារបស់ មិនទៀង ក្នុងកាលឯណា ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថាជាអ្នកឃើញ ដោយប្រពៃ បានកាត់នូវតណ្ហា គាស់រម្លើងនូវសញ្ញោជនៈ បានធ្វើនូវទីបំផុត នៃទុក្ខ ព្រោះត្រាស់ដឹងដោយប្រពៃនូវមានះ ។ អ្នកឯណាបានឃើញសុខវេទនា ថាជាទុក្ខវេទនាវិញ បានឃើញទុក្ខវេទនា ថាជាកូនសរ បានឃើញអទុក្ខមសុខវេទនានោះ ថាជាសភាវៈមិនទៀងទៅវិញ ។ បើភិក្ខុបានឃើញ ដោយប្រពៃ កំណត់ដឹងនូវវេទនាទាំងឡាយ ភិក្ខុនោះ លុះ កំណត់ដឹងនូវវេទនាទាំងឡាយ ក្នុងបច្ចុប្បន្ននេះហើយ ជាអ្នក មិនមានអាសវៈ ឋិតនៅក្នុងធម៌ ជាអ្នកដល់នូវវេទ លុះទម្លាយ រាងកាយទៅ មិនគួររាប់ថា ( ជាអ្នកមានភពទៀតឡើយ ) ។