សល្លសូត្រ ទី ៦

ក្បាលទី 23 · ទំព័រ 13

ជាព្រួញ ដោយអត្ថថា ជាគ្រឿងចាក់ ។ បទថា អនិច្ចតោ សេចក្តីថា គប្បី ឃើញអទុក្ខមសុខ ដោយភាពជារបស់មិនទៀង ដោយអាការមានហើយ ប្រែ ទៅជាមិនមាន ។ បទថា អទ្ទ គឺបានឃើញហើយ ។ បទថា សន្តំ គឺ មាននៅជាសភាវៈ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង តែងសោយនូវ សុខវេទនាផង សោយនូវទុក្ខវេទនាផង សោយនូវអទុក្ខមសុខវេទនាផង ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កអ្នកចេះដឹង តែងសោយនូវសុខវេទនាដែរ សោយនូវទុក្ខវេទនាដែរ សោយនូវអទុក្ខមសុខវេទនាដែរ ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកជនទាំងពីរពួកនោះមានសេចក្តីប្លែកគ្នាដូចម្តេច មានអធិប្បាយដូចម្តេច ។ ចុះអរិយសាវ័កអ្នកចេះដឹង និងបុថុជ្ជនដែលជាអ្នកមិនចេះដឹង តើមានដំណើរ ផ្សេងៗ គ្នា ដូចម្តេចខ្លះ ។ បពិត្រព្រះអង្គដ៏ចម្រើន ធម៌ទាំងឡាយនៃយើងខ្ញុំ ព្រះអង្គ មានព្រះដ៏មានព្រះភាគជាប្រធាន ។ បេ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង កាលបើទុក្ខវេទនាពាល់ត្រូវ តែងសោយសោក លំបាក ខ្សឹកខ្សួល គក់ទ្រូងកន្ទក់កន្ទេញ ដល់នូវការវង្វេង ងេងងោង បុថុជ្ជននោះ រមែងសោយនូវវេទនាទាំងពីរ ប្រព្រឹត្តទៅក្នុងកាយ និងប្រព្រឹត្តទៅក្នុងចិត្ត ។ ម្នាលភិក្ខុទាំងឡាយ ដូចបុគ្គលចាក់បុរសដែលមានដំបៅដោយ សរ គប្បីចាក់ទម្លុះទៅតាមដំបៅនោះដោយសរជាគម្រប់ពីរ ម្នាលភិក្ខុទាំងឡាយ តាមដែលពិត បុរសនោះតែងសោយនូវវេទនាពីរយ៉ាង ដែលប្រព្រឹត្តទៅក្នុង កាយផង ប្រព្រឹត្តទៅក្នុងចិត្តផង ព្រោះសរមានឧបមាយ៉ាងណា ។ ម្នាលភិក្ខុ ទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង កាលបើទុក្ខវេទនាពាល់ត្រូវ រមែងសោយសោក លំបាក ខ្សឹកខ្សួល គក់ទ្រូងកន្ទក់កន្ទេញ ដល់នូវការវង្វេង ងេងងោង បុថុជ្ជននោះតែងសោយនូវវេទនាទាំងពីរ ដែលប្រព្រឹត្ត