អដ្ឋកថា សល្លសូត្រ ទី ៦

ក្បាលទី 23 · ទំព័រ 18

[ ១១-១២ ] ក្នុងសល្លត្ថសូត្រទី ៦ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា តត្រ គឺក្នុងជន ២ ពួកនោះ ។ បទថា អនុវេធំ វិច្ឆេយ្យុំ សេចក្តីថា បាញ់ទៅក្នុងចន្លោះម្រាម ឬក្នុងម្រាមទាំង ២ ដែលជាចំណែកជិតមុខដំបៅ នោះបុណ្ណោះ ។ វេទនាដែលចាក់ដោតបុរស ដែលត្រូវបាញ់យ៉ាងនេះហើយ រមែងមានកម្លាំងខ្លាំងក្លាជាងវេទនាដំបូង ។ សូម្បីទោមនស្សវេទនា កាល កើតឡើងខាងក្រោយ រមែងមានកម្លាំងជាងវេទនាដំបូង ដោយប្រការដូច្នេះ ឯង ។ បទថា ទុក្ខាយ វេទនាយ និស្សរណំ សេចក្តីថា សមាធិមគ្គ និង ផល ជាគ្រឿងរលាស់ចេញ សូម្បីទុក្ខវេទនា បុគ្គលរមែងមិនដឹងនូវគ្រឿង រលាស់ចេញនោះ រមែងដឹងថា កាមសុខបុណ្ណោះ ជាគ្រឿងរលាស់ចេញ ។ បទថា តាសំ វេទនានំ បានដល់ សុខ ទុក្ខវេទនាទាំងនោះ ។ បទថា សញ្ញត្តោ នំ វេទយតិ សេចក្តីថា បុគ្គលនោះជាអ្នកប្រកបដោយកិលេស រមែងសោយវេទនានោះ ។ មិនសម្បយុត្តសោយនូវវេទនានោះឡើយ ។ បទថា សញ្ញត្តោ ទុក្ខស្មា បានដល់ ជាបញ្ចមីវិភត្តិ ចុះក្នុងអត្ថនៃតតិយាវិភត្តិ អធិប្បាយថា ប្រកបដោយទុក្ខ ។ បទថា សង្ខាតធម្មស្ស សេចក្តីថា ជាអ្នកមានធម៌ដឹងច្បាស់ ហើយ គឺជាអ្នកមានធម៌ ដែលថ្លឹងបានហើយ ។ បទថា ពហុស្សុតស្ស សេចក្តីថា ជាពហូសូតក្នុងផ្លូវបរិយត្តិ ជាពហូសូត ក្នុងផ្លូវបដិវេធ ។ បទថា សម្មា បជានាតិ ភវស្ស បរគូ សេចក្តីថា ដល់ ហើយនូវត្រើយនៃភព គឺនិព្វាន រមែងដឹងច្បាស់នូវនិព្វាននោះឯង ដោយ ប្រពៃ ។ អារម្មណានុស័យ ទ្រង់ត្រាស់ហើយក្នុងព្រះសូត្រនេះ ។ កេចិអាចារ្យពោលថា បណ្តាព្រះអរិយសាវ័ក ព្រះខីណាស្រព មានកិច្ចក្នុង អាម្មណានុស័យនេះ ។ សូម្បីព្រះអនាគាមី ក៏មិនគួរ ដូច្នេះ ។