អដ្ឋកថា ទុតិយគេលញ្ញសូត្រ ទី ៨

ក្បាលទី 23 · ទំព័រ 27

ក្នុង វេទនាទាំងឡាយ ។ បេ ។ ក្នុងចិត្ត ។ ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ ទាំងឡាយ ជាប្រក្រតី មានព្យាយាមដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មាន ស្មារតី គប្បីកម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតីយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកដឹងខ្លួន តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើសេចក្តីដឹងខ្លួន ក្នុងកាលដើរទៅ ខាងមុខ និងថយក្រោយ ។ បេ ។ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការនិយាយ និងស្ងៀម ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដឹងខ្លួន យ៉ាងនេះឯង ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុមានស្មារតី ជាអ្នកដឹងខ្លួន គប្បីរង់ចាំកាលដ៏សមគួរ នេះ ជាអនុសាសនី គឺពាក្យប្រៀនប្រដៅរបស់តថាគត ចំពោះអ្នកទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនោះមានស្មារតី ជាអ្នកដឹងខ្លួន មិនមានសេចក្តីប្រមាទ មានព្យាយាមដុតកម្តៅកិលេស មានចិត្តបញ្ជូន ទៅកាន់ព្រះនិព្វាន គ្រប់ឥរិយាបថយ៉ាងនេះហើយ សុខវេទនាក៏កើតឡើង ភិក្ខុ នោះ រមែងដឹងច្បាស់យ៉ាងនេះថា សុខវេទនានេះ កើតឡើងដល់អាត្មាអញ សុខវេទនានោះឯង អាស្រ័យ ( បច្ច័យ ) មិនមែនមិនអាស្រ័យ ( បច្ច័យ ) ទេ ចុះអាស្រ័យបច្ច័យអ្វី អាស្រ័យនូវផស្សៈនេះឯង ចំណែកផស្សៈនេះសោត ជារបស់មិនទៀង ដែលបច្ច័យតាក់តែងឡើង អាស្រ័យបច្ច័យទើបកើតឡើង សុខវេទនានេះកើតឡើងដល់អាត្មាអញ ព្រោះអាស្រ័យនូវផស្សៈដែលជារបស់ មិនទៀង ដែលបច្ច័យតាក់តែង អាស្រ័យបច្ច័យទើបកើតឡើង នឹងមានសេចក្តី ទៀងទាត់មកអំពីណា ។