ផស្សមូលកសូត្រ ទី ១០
ក្បាលទី 23 · ទំព័រ 31
ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ យ៉ាង ដែលកើតឡើង អំពីផស្សៈ មានផស្សៈជាមូល មានផស្សៈជាហេតុ មានផស្សៈជាបច្ច័យ ។ វេទនា ៣ យ៉ាង តើដូចម្តេច ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ សុខវេទនារមែងកើតឡើង ព្រោះអាស្រ័យ ផស្សៈដែលជាបច្ច័យនៃសុខវេទនា សុខវេទនាដែលកើតឡើង ព្រោះអាស្រ័យ ផស្សៈជាបច្ច័យនៃសុខវេទនា ដែលកើតអំពីផស្សៈនោះ ដែលបុគ្គលសោយ ហើយ សុខវេទនានោះតែងរលត់ទៅ សុខវេទនានោះតែងស្ងប់រម្ងាប់ ព្រោះ ការរលត់នៃផស្សៈដែលជាបច្ច័យនៃសុខវេទនានោះឯង ។ ម្នាលភិក្ខុទាំងឡាយ ទុក្ខវេទនារមែងកើតឡើង ព្រោះអាស្រ័យផស្សៈជាបច្ច័យនៃទុក្ខវេទនា ទុក្ខវេទនាដែលកើតឡើង ព្រោះអាស្រ័យផស្សៈជាបច្ច័យនៃទុក្ខវេទនា ដែលកើត អំពីផស្សៈនោះ ដែលបុគ្គលបានសោយហើយ ទុក្ខវេទនានោះ រមែងរលត់ទៅ ទុក្ខវេទនានោះរមែងស្ងប់រម្ងាប់ទៅ ព្រោះរលត់នៃផស្សៈ ជាបច្ច័យនៃទុក្ខវេទនា នោះឯង ។