អដ្ឋកថា ផស្សមូលកសូត្រ ទី ១០

ក្បាលទី 23 · ទំព័រ 31

ម្នាលភិក្ខុទាំងឡាយ អទុក្ខមសុខវេទនារមែងកើតឡើង ព្រោះ អាស្រ័យផស្សៈ ជាបច្ច័យនៃអទុក្ខមសុខវេទនា អទុក្ខមសុខវេទនាដែលកើត ឡើង ព្រោះអាស្រ័យផស្សៈជាបច្ច័យនៃអទុក្ខមសុខវេទនាដែលកើតអំពីផស្សៈ នោះ ដែលបុគ្គលបានសោយហើយ អទុក្ខមសុខវេទនានោះ រមែងរលត់ទៅ អទុក្ខមសុខវេទនានោះរមែងស្ងប់រម្ងាប់ទៅ ព្រោះការរលត់នៃផស្សៈជាបច្ច័យ នៃអទុក្ខមសុខវេទនានោះឯង ។ ម្នាលភិក្ខុទាំងឡាយ ដូចចំហាយដែលកើតឡើង ភ្លើងដែល ឆេះឡើង ព្រោះការប្រជុំចុះ នៃឈើពីរកំណាត់ ដែលបុគ្គលរៀបចំហើយ ចំហាយឯណាដែលកើតអំពីឈើនោះ ចំហាយនោះក៏រលត់ទៅ ចំហាយនោះ ក៏ស្ងប់រម្ងាប់ទៅ ព្រោះភាវៈផ្សេងៗ គ្នា ព្រោះដាក់ដោយឡែកពីគ្នានៃកំណាត់ ឈើទាំងនោះ មានឧបមាយ៉ាងណា ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យ ក៏ដូច្នោះដែរ វេទនា ៣ យ៉ាងនេះ កើតអំពីផស្សៈ មានផស្សៈជាមូល មាន ផស្សៈជាហេតុ មានផស្សៈជាបច្ច័យ វេទនាដែលកើតអំពីផស្សៈនោះ តែង កើតឡើង ព្រោះអាស្រ័យផស្សៈជាបច្ច័យនៃវេទនាទាំង ៣ នោះ វេទនា ដែលកើតអំពីផស្សៈនោះ តែងរលត់ទៅ ព្រោះការរលត់នៃផស្សៈបច្ច័យនៃ វេទនាទាំង ៣ នោះដែរ ។ ឧទ្ទាននៃបឋមកសគាថវគ្គនោះ គឺ និយាយអំពីពុទ្ធសាវ័ក មានចិត្តតាំងមាំ ១ អំពីសុខវេទនា ១ អំពីការលះបង់រាគានុស័យជាដើម ១ អំពីបាតាលមានក្នុង មហាសមុទ្រ ១ អំពីការឃើញសុខវេទនាថាជាទុក្ខជាដើម ១ អំពី សុខវេទនាជាដើមប្រៀបដោយសរ ១ អំពីព្រះដ៏មានព្រះភាគ ស្តេចចូលទៅកាន់គិលានសាលាមាន ២ លើក អំពីវេទនា ៣ ជា របស់មិនទៀងជាដើម ១ អំពីវេទនា ៣ មានផស្សៈជាមូល ១ ។