រហោគតសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 34

គ្រានោះឯង ភិក្ខុមួយរូបចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះ ចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលខ្ញុំព្រះអង្គសម្ងំនៅក្នុងទីស្ងាត់ឯណោះ កើតសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងនេះថា វេទនា ៣ យ៉ាង គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ហើយ វេទនា ៣ យ៉ាងនេះ ព្រះដ៏មានព្រះភាគទ្រង់សម្តែងហើយ ។ ក៏ពាក្យដែលព្រះដ៏មាន ព្រះភាគទ្រង់ត្រាស់ដូច្នេះថា អារម្មណ៍ឯណានីមួយ ដែលបុគ្គលបានសោយ ហើយ អារម្មណ៍នោះជាទុក្ខ ពាក្យនេះឯង ព្រះដ៏មានព្រះភាគទ្រង់សំដៅអ្វីហ្ន៎ ទើបទ្រង់សម្តែងថា អារម្មណ៍ឯណានីមួយ ដែលបុគ្គលសោយហើយ អារម្មណ៍នោះក៏ជាទុក្ខ ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ ប្រពៃហើយៗ ម្នាលភិក្ខុ វេទនា ៣ យ៉ាងនេះ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ តថាគតបានពោលហើយ វេទនា ៣ យ៉ាងនេះ តថាគតបានសម្តែងហើយ ។