អដ្ឋកថា រហោគតសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 34

ម្នាលភិក្ខុ ក៏ពាក្យនេះតថាគតបានពោលទុកថា អារម្មណ៍ឯណានីមួយ ដែល បុគ្គលបានសោយហើយ អារម្មណ៍នោះក៏ជាទុក្ខ ម្នាលភិក្ខុ ឯពាក្យនេះតថាគត សំដៅយកសេចក្តីមិនទៀងនៃសង្ខារនោះឯង ទើបសម្តែងថា អារម្មណ៍ឯណា នីមួយ ដែលបុគ្គលបានសោយហើយ អារម្មណ៍នោះក៏ជាទុក្ខ ។ ម្នាលភិក្ខុ មួយវិញទៀត ពាក្យនេះ តថាគតសំដៅសេចក្តីអស់ទៅជាធម្មតា សេចក្តី សាបសូន្យទៅជាធម្មតា ការប្រាសចាកតម្រេកជាធម្មតា សេចក្តីរលត់ជាធម្មតា សេចក្តីប្រែប្រួលទៅជាធម្មតា នៃសង្ខារទាំងឡាយនោះឯង ទើប សម្តែងថា អារម្មណ៍ឯណានីមួយ ដែលបុគ្គលបានសោយហើយ អារម្មណ៍ នោះ ក៏ជាទុក្ខដូច្នេះ ។ ម្នាលភិក្ខុ តាមដោយពិត ឯការរលត់នៃសង្ខារទាំងឡាយជាលំដាប់ តថាគតបានពោលហើយថា វាចានៃបុគ្គលអ្នកចូលកាន់បឋមជ្ឈាន តែងរលត់ វិតក្ក និងវិចារៈនៃបុគ្គលអ្នកចូលកាន់ទុតិយជ្ឈានតែងរលត់ បីតិនៃ បុគ្គលអ្នកចូលកាន់តតិយជ្ឈានតែងរលត់ អស្សាសបស្សាសៈនៃបុគ្គលអ្នកចូល កាន់ចតុត្ថជ្ឈានតែងរលត់ រូបសញ្ញានៃបុគ្គលអ្នកចូលកាន់អាកាសានញ្ចាយតនជ្ឈានតែងរលត់ អាកាសានញ្ចាយតនសញ្ញានៃបុគ្គលអ្នកចូលកាន់ វិញ្ញាណញ្ចាយតនជ្ឈានតែងរលត់ វិញ្ញាណញ្ចាយតនសញ្ញានៃបុគ្គលអ្នកចូលកាន់ អាកិញ្ចញ្ញាយតនជ្ឈានតែងរលត់ អាកិញ្ចញ្ញាយតនសញ្ញានៃបុគ្គលអ្នកចូល កាន់នេវសញ្ញានាសញ្ញាយតនជ្ឈានតែងរលត់ សញ្ញា និងវេទនានៃបុគ្គល អ្នកចូលកាន់សញ្ញាវេទយិតនិរោធតែងរលត់ ។ រាគៈរបស់ភិក្ខុ ជាព្រះខីណា ស្រពក៏រលត់ ទោសៈក៏រលត់ មោហៈក៏រលត់ ។