បឋមអាកាសសូត្រ ទី ២
ក្បាលទី 23 · ទំព័រ 38
ម្នាលភិក្ខុទាំងឡាយ ដូចខ្យល់ទាំងឡាយមានចំណែកផ្សេងៗ តែងបក់ទៅក្នុងអាកាស គឺខ្យល់បក់ទៅទិសខាងកើតក្តី ខ្យល់បក់ទៅទិសខាងលិច ក្តី ខ្យល់បក់ទៅទិសខាងជើងក្តី ខ្យល់បក់ទៅទិសខាងត្បូងក្តី ខ្យល់ប្រកបដោយ ធូលីបក់ទៅក្តី ខ្យល់មិនមានធូលីបក់ទៅក្តី ខ្យល់ត្រជាក់បក់ទៅក្តី ខ្យល់ ក្តៅបក់ទៅក្តី ខ្យល់តិចបក់ទៅក្តី ខ្យល់ខ្លាំងបក់ទៅក្តី មានឧបមាយ៉ាងណា ។