អដ្ឋកថា បឋមអាកាសសូត្រ ទី ២

ក្បាលទី 23 · ទំព័រ 38

ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមេយ្យក៏ដូច្នោះដែរ វេទនាទាំងឡាយ មាន ចំណែកផ្សេងៗ រមែងកើតឡើងក្នុងកាយនេះ គឺសុខវេទនាក្តី ក៏កើតឡើង ទុក្ខវេទនាក្តី ក៏កើតឡើង អទុក្ខមសុខវេទនាក្តី ក៏កើតឡើង ។ ដូចខ្យល់ទាំងឡាយច្រើនយ៉ាង មានចំណែកផ្សេងៗ តែងបក់ទៅក្នុងអាកាស គឺបក់ទៅក្នុងទិសខាងកើតក្តី បក់ទៅក្នុង ទិសខាងលិចក្តី មួយវិញទៀត បក់ទៅក្នុងទិសខាងជើងក្តី បក់ទៅក្នុងទិសខាងត្បូងក្តី ។ ខ្យល់ទាំងឡាយជាច្រើនយ៉ាង គឺ ខ្យល់មានធូលីក្តី មិនមានធូលីក្តី ត្រជាក់ក្តី ក្តៅក្តី ខ្លាំងក្តី តិច ក្តី តែងបក់ទៅ ។ សុខវេទនាក្តី ទុក្ខវេទនាក្តី អទុក្ខមសុខវេទនា ក្តី ដែលប្រជុំកើតឡើងក្នុងកាយនេះ ក៏ដូច្នោះដែរ ។ ភិក្ខុមាន ព្យាយាមដុតកម្តៅកិលេស ឲ្យក្តៅ ជាអ្នកដឹងខ្លួន តែងរលត់ ទៅក្នុងកាលណា ភិក្ខុជាបណ្ឌិតនោះ តែងកំណត់ដឹងច្បាស់នូវ វេទនាទាំងអស់ ក្នុងកាលនោះ ។ ភិក្ខុនោះកំណត់ដឹងនូវវេទនា ក្នុងបច្ចុប្បន្នហើយ ជាអ្នកមិនមានអាសវៈ តាំងនៅក្នុងធម៌ ជា