អដ្ឋកថា អគារសូត្រ ទី ៤
ម្នាលភិក្ខុទាំងឡាយ ដូចផ្ទះសម្នាក់នៃជនជាអាគន្តុកៈ ក្នុង ផ្ទះសម្នាក់នោះ មានពួកជនមកអំពីទិសខាងកើតចូលមកអាស្រ័យនៅក៏មាន មកអំពីទិសខាងលិចចូលមកអាស្រ័យនៅក៏មាន មកអំពីទិសខាងជើងចូលមក អាស្រ័យនៅក៏មាន មកអំពីទិសខាងត្បូងចូលមកអាស្រ័យនៅក៏មាន មានពួកក្សត្រ ិយ៍ចូលមកអាស្រ័យនៅក៏មាន មានពួកព្រាហ្មណ៍ចូលមកអាស្រ័យនៅ ក៏មាន មានពួកវេស្សៈចូលមកអាស្រ័យនៅក៏មាន មានពួកសុទ្ទៈចូលមក អាស្រ័យនៅក៏មាន មានឧបមាយ៉ាងណា ។ ម្នាលភិក្ខុទាំងឡាយ សេចក្តី ឧបមេយ្យក៏ដូច្នោះដែរ វេទនាមានចំណែកផ្សេងៗ តែងកើតឡើងក្នុងកាយនេះ គឺសុខវេទនាក្តី តែងកើតឡើង ទុក្ខវេទនាក្តី តែងកើតឡើង អទុក្ខមសុខវេទនា ក្តី តែងកើតឡើង សុខវេទនាប្រកបដោយអាមិសក្តី តែងកើតឡើង ទុក្ខវេទនា ប្រកបដោយអាមិសក្តី តែងកើតឡើង អទុក្ខមសុខវេទនាប្រកបដោយអាមិសក្តី តែងកើតឡើង សុខវេទនាមិនប្រកបដោយអាមិសក្តី តែងកើតឡើង ទុក្ខវេទនាមិនប្រកបដោយអាមិសក្តី តែងកើតឡើង អទុក្ខមសុខវេទនាមិន ប្រកបដោយអាមិសក្តី តែងកើតឡើង ។ ក្នុងនិវាសសូត្រទី ៤ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា បុរត្ថិមា គឺក្នុងទិសខាងកើត ។ ក្នុងបទទាំងពួងក៏មានន័យយ៉ាងនេះ ។ ក្នុង បទជាដើមថា សាមិសាបិ សុខា វេទនា សុខវេទនាដែលប្រកបដោយអាមិស គឺកាម ឈ្មោះថា សុខដែលប្រកបដោយអាមិស វេទនាដែលកើតឡើង ដោយអំណាចនៃឈានទាំងឡាយ មានបឋមជ្ឈានជាដើម ដោយអំណាចនៃ វិបស្សនា និងដោយអំណាចនៃអនុស្សតិ ឈ្មោះថា សុខមិនមានអាមិស ។