ទុតិយអានន្ទសូត្រ ទី ៦
ក្បាលទី 23 · ទំព័រ 44
គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយ ក្នុងទីដ៏សមគួរ ។ លុះព្រះអានន្ទដ៏មានអាយុអង្គុយក្នុងទីដ៏សមគួរហើយ ទើប ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះថា ម្នាលអានន្ទ វេទនាដូចម្តេច ហេតុជាទី កើតឡើងនៃវេទនាដូចម្តេច សេចក្តីរលត់ទៅនៃវេទនាដូចម្តេច បដិបទាជាហេតុ ឲ្យបានដល់នូវសេចក្តីរលត់ទៅនៃវេទនាដូចម្តេច អានិសង្សនៃវេទនាដូចម្តេច ទោសនៃវេទនាដូចម្តេច ការរលាស់ចេញនូវវេទនាដូចម្តេច ។ បពិត្រព្រះអង្គដ៏ ចម្រើន ធម៌ទាំងឡាយនៃយើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគជាមូល មាន ព្រះដ៏មានព្រះភាគជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគជាទីពឹង បពិត្រព្រះអង្គ ដ៏ចម្រើន សូមព្រះដ៏មានព្រះភាគបំភ្លឺនូវសេចក្តីនៃភាសិតនុ៎ះ ពួកភិក្ខុបាន ស្តាប់នូវភាសិតរបស់ព្រះដ៏មានព្រះភាគហើយ នឹងចាំទុក ។