អដ្ឋកថា ទុតិយសម្ពហុលសូត្រ ទី ៨
ក្បាលទី 23 · ទំព័រ 48
កាលព្រះឧទាយិពោលយ៉ាងនេះហើយ ជាងឈើឈ្មោះបញ្ចកង្គៈ បានពោលទៅនឹងព្រះឧទាយិដ៏មានអាយុ ដូច្នេះថា បពិត្រព្រះឧទាយិដ៏ ចម្រើន វេទនា ៣ យ៉ាង ព្រះដ៏មានព្រះភាគមិនបានទ្រង់សម្តែងទេ វេទនា ២ យ៉ាង ដែលព្រះដ៏មានព្រះភាគទ្រង់សម្តែងហើយ គឺសុខវេទនា ១ ទុក្ខវេទនា ១ បពិត្រលោកដ៏ចម្រើន ឯអទុក្ខមសុខវេទនា ព្រះដ៏មានព្រះភាគ ទ្រង់សម្តែងហើយ ក្នុងសេចក្តីសុខដ៏ល្អិតឧត្តម ។ ព្រះឧទាយិដ៏មានអាយុ បានពោលនឹងជាងឈើ ឈ្មោះបញ្ចកង្គៈជាគម្រប់ពីរដង ដូច្នេះថា ម្នាល គហបតី វេទនា ២ យ៉ាង ព្រះដ៏មានព្រះភាគមិនទ្រង់សម្តែងទេ វេទនា ៣ យ៉ាងទេតើ ដែលព្រះដ៏មានព្រះភាគទ្រង់សម្តែងហើយ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ វេទនាទាំង ៣ នេះឯង ដែលព្រះដ៏មាន ព្រះភាគទ្រង់សម្តែងហើយ ។