បញ្ចកង្គសូត្រ ទី ៩

ក្បាលទី 23 · ទំព័រ 57

ក្នុងបញ្ចកង្គសូត្រទី ៩ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា បញ្ចកង្គោ ក្នុងបទថា បញ្ចកង្គោ ថបតិ ជាឈ្មោះរបស់ជាងឈើនោះ ។ ម្យ៉ាងទៀត ជាងឈើនោះ ប្រាកដឈ្មោះថា បញ្ចង្គៈ ព្រោះប្រកបដោយអង្គ ៥ គឺកាំបិត ពូថៅ ពន្លាក ញញួរ និងអំបោះបន្ទាត់ ។ បទថា ថបតិ គឺជា ងឈើដែលជាប្រធាន ។