ភិក្ខុសូត្រ ទី ១០
ម្នាលភិក្ខុទាំងឡាយ វេទនាទាំង ២ ក្តី តថាគតសម្តែងហើយ ដោយបរិយាយ វេទនាទាំង ៣ ក្តី តថាគតសម្តែងហើយដោយបរិយាយ វេទនាទាំង ៥ ក្តី តថាគតសម្តែងហើយដោយបរិយាយ វេទនាទាំង ៦ ក្តី តថាគតសម្តែងដោយបរិយាយ វេទនាទាំង ១៨ ក្តី តថាគតសម្តែងហើយ ដោយបរិយាយ វេទនាទាំង ៣៦ ក្តី តថាគតសម្តែងហើយដោយបរិយាយ វេទនាទាំង ១០៨ ក្តី តថាគតសម្តែងហើយដោយបរិយាយ ។ ម្នាលភិក្ខុ ទាំងឡាយ ធម៌ដែលតថាគតសម្តែងហើយដោយបរិយាយយ៉ាងនេះ ម្នាល ភិក្ខុទាំងឡាយ កាលបើធម៌ដែលតថាគតសម្តែង ដោយបរិយាយយ៉ាងនេះ ហើយ ពួកជនឯណាមិនព្រមសម្គាល់តាម មិនយល់ព្រមតាម មិនព្រមអនុមោទនានូវធម៌ដែលតថាគតសម្តែងហើយដោយល្អ ពោលទុកហើយដោយល្អ ដល់គ្នានិងគ្នា ។ ជនទាំងនោះ ត្រូវនឹកសង្ឃឹមហេតុនេះ គឺជាអ្នកមានសេចក្តី ប្រកួតប្រកាន់ មានជម្លោះ ដល់នូវការទាស់ទែង ចាក់ដោតគ្នាទៅវិញទៅមក ដោយលំពែង គឺមាត់ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលតថាគតសម្តែង ហើយដោយបរិយាយយ៉ាងនេះឯង ម្នាលភិក្ខុទាំងឡាយ កាលបើធម៌ដែល