សីវកសូត្រ ទី ១
ក្នុងសិវកសូត្រទី ១ នៃអត្ថសតបរិយាយវគ្គទី ៣ គប្បីជ្រាប វិនិច្ឆ័យដូចតទៅនេះ បទថា សិវកោ ក្នុងបទថា មោឡិយសិវកោ ជា ឈ្មោះនៃបរិព្វាជកនោះ ។ ជុករបស់បរិព្វាជកនោះមាន ព្រោះដូច្នោះ ទើប ហៅថា មោឡិយសិវកោ ។ បទថា បរិព្វាជកោ បានដល់ បរិព្វាជក ដែលស្លៀកសំពត់ ។ បទថា បិត្តសមុដ្ឋានានិ បានដល់ មានប្រមាត់ជាបច្ច័យ ។ បទថា វេទយិតានិ គឺវេទនា ។ វេទនា ៣ រមែងកើតឡើងក្នុង បុគ្គលនោះព្រោះប្រមាត់ជាសមុដ្ឋាន ។ សួរថា សេចក្តីនេះដូចម្តេច ។ ឆ្លើយ ថា ចំណែកបុគ្គលខ្លះគិតថា ប្រមាត់របស់អញកម្រើកហើយ ឯជីវិតដឹងបាន លំបាក រមែងឲ្យទាន សមាទានសីល ធ្វើឧបោសថកម្ម ។ កុសលវេទនា រមែងកើតឡើងដល់បុគ្គលខ្លះ ដោយអាការយ៉ាងនេះ ។ ឯបុគ្គលខ្លះគិតថា អញនឹងធ្វើភេសជ្ជ ព្យាបាលប្រមាត់ ក៏សម្លាប់សត្វ លួចទ្រព្យ និយាយ កុហក រមែងធ្វើទូស្សីកម្ម ១០ ក៏មាន ។ អកុសលវេទនា រមែងកើតឡើង ដល់បុគ្គលខ្លះនោះ ដោយអាការយ៉ាងនេះ ។ តែបុគ្គលខ្លះមានខ្លួនជាកណ្តាលថា ប្រមាត់របស់អញ រមែងមិនស្ងប់ដោយការធ្វើថ្នាំប្រមាណបុណ្ណេះ រឿងថ្នាំ នោះ ជួនកាល រមែងដេកអត់សង្កត់នូវវេទនាផ្លូវកាយ ។ អព្យាកតវេទនា រមែងកើតឡើងដល់បុគ្គលខ្លះនោះ ដោយប្រការយ៉ាងនេះ ។