អញ្ញតរភិក្ខុសូត្រ ទី ៣

ក្បាលទី 23 · ទំព័រ 67

ក្នុងវេទនាទាំងនោះ វេទនាដែលប្រព្រឹត្តទៅក្នុងសរីរៈដែលកើតឡើងដោយ ហេតុ ៧ យ៉ាងខាងដើម បុគ្គលក៏អាចដើម្បីហាមបាន តែភេសជ្ជៈទាំងពួងក្តី គ្រឿងរារាំងក្តី ក៏មិនអាចកម្ចាត់វេទនាដែលកើតអំពីផលរបស់កម្មបានឡើយ។ ឈ្មោះថា លោកវោហារ ព្រះអង្គបានត្រាស់ហើយ ក្នុងព្រះសូត្រនេះ ។