អដ្ឋកថា បុព្វសូត្រ ទី ៤
ក្បាលទី 23 · ទំព័រ 76
ក្នុងពួក ១៨ ក្នុងអារម្មណ៍ដែលគួរប្រាថ្នា ៦ ឈ្មោះ ថា សោមនស្សុបវិចារៈ ព្រោះអត្ថថា រមែងចូលទៅពិចារណាដោយសោមនស្ស ក្នុង ២ បទដ៏សេសក៏មានន័យនេះដូចគ្នា ទេសនានេះ មកហើយដោយ អំណាចនៃវិចារៈ ដោយប្រការដូច្នេះ ។ តែគប្បីជ្រាបវេទនា ១៨ ក្នុងទីនេះ ដោយអំណាចនៃសោមនស្សជាដើម ដែលសម្បយុត្តដោយវិចារៈនោះ ។