អដ្ឋកថា ញាណសូត្រ ទី ៥

ក្បាលទី 23 · ទំព័រ 76

គប្បី ជ្រាបក្នុងបទជាដើមថា ឆ គេហសិតានិ សោមនស្សានិ សេចក្តីថា សោមនស្សអាស្រ័យកាមគុណដែលលោកពោលហើយ ក្នុងទ្វារ ៦ យ៉ាងនេះថា កាលរពឫកដល់ការបាន ដោយការបាននៃរូប ដែលគប្បីដឹងដោយចក្ខុ ដែល គួរប្រាថ្នា គួរពេញចិត្ត គួរត្រេកអរនៃចិត្ត ដែលប្រកបដោយលោកាមិស ឬ កាលរពឫកដល់វត្ថុដែលកន្លងទៅហើយ រលត់ទៅហើយ ប្រែប្រួលទៅហើយ ដែលខ្លួនធ្លាប់បានហើយក្នុងអតីត សោមនស្សក៏រមែងកើតឡើង ។