សម្ពហុលភិក្ខុសូត្រ ទី ៦
ក្បាលទី 23 · ទំព័រ 71
ម្នាលភិក្ខុ ទាំងឡាយ ចក្ខុកើតឡើង ។ បេ ។ ពន្លឺកើតឡើងហើយដល់តថាគត ក្នុងធម៌ ទាំងឡាយដែលតថាគតមិនធ្លាប់បានឮពីកាលមុនថា នេះជាបដិបទាជាហេតុឲ្យ ផលនូវការកើតឡើងនៃវេទនា ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ។ បេ ។ ពន្លឺកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគត មិនធ្លាប់បានឮពីកាលមុនថា នេះឯងជាការរលត់ទៅនៃវេទនា ដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ។ បេ ។ ពន្លឺកើតឡើងហើយដល់តថាគត ក្នុងធម៌ទាំងឡាយដែលតថាគតមិនធ្លាប់បានឮពីកាលមុនថា នេះជាបដិបទាជា ហេតុឲ្យដល់នូវការរលត់ទៅនៃវេទនាដូច្នេះឡើយ ។ ម្នាលភិក្ខុទាំងឡាយ ក្នុង ធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានឮពីកាលមុនថា នេះជាអានិសង្សនៃ វេទនា ។