ទុតិយសមណព្រាហ្មណសូត្រ ទី ៨

ក្បាលទី 23 · ទំព័រ 74

ម្នាលភិក្ខុទាំងឡាយ វេទនានេះមាន ៣ យ៉ាង ។ វេទនា ៣ យ៉ាង តើដូចម្តេច ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់នូវ ហេតុជាទីកើតឡើងផង នូវការរលត់ទៅផង នូវអានិសង្សផង នូវទោសផង នូវការរលាស់ចេញផង នូវវេទនាទាំង ៣ នេះ តាមពិត ។ បេ ។ រមែងដឹង ច្បាស់ ។ បេ ។ ធ្វើឲ្យជាក់ច្បាស់សម្រេចដោយប្រាជ្ញាដ៏ឧត្តមដោយខ្លួនឯង សម្រេច សម្រាន្តនៅ ។