អដ្ឋកថា ទុតិយសមណព្រាហ្មណសូត្រ ទី ៨

ក្បាលទី 23 · ទំព័រ 77

សោមនស្សបែបនេះ លោកហៅថា នេក្ខម្មសិតសោមនស្ស សោមនស្សអាស្រ័យការចេញចាកកាម ឈ្មោះថា នេក្ខម្មសិតសោមនស្ស គឺសោមនស្សអាស្រ័យការចេញចាកកាម ឈ្មោះថា សោមនស្សអាស្រ័យ ការចេញចាកកាម ៦ ។ ទោមនស្សអាស្រ័យកាមគុណ ដែលកើតឡើងហើយ ដល់អ្នកត្រិះរិះថា អញនឹងមិនសោយ នឹងមិនសោយអារម្មណ៍ដែលគួរប្រាថ្នា ដូច្នេះ ក្នុងទ្វារ ៦ យ៉ាងនេះថា កាលពិចារណាឃើញនូវការមិនបាន ដោយការមិនបាននៃរូប ទាំងឡាយ គប្បីដឹងដោយចក្ខុដែលគួរប្រាថ្នា គួរស្រឡាញ់ គួរពេញចិត្ត គួរ ជាទីត្រេកអរនៃចិត្ត ដែលប្រកបដោយលោកាមិស ឬកាលពិចារណាឃើញ នូវវត្ថុដែលកន្លងទៅហើយ រលត់ទៅហើយ ប្រែប្រួលទៅហើយ ដែលខ្លួន មិនធ្លាប់បានហើយក្នុងអតីត ទោមនស្សក៏រមែងកើតឡើង ទោមនស្សដែល មានសភាពបែបនេះ លោកហៅថា គេហសិតទោមនស្ស ទោមនស្ស អាស្រ័យការនៅគ្រប់គ្រងផ្ទះ ដូច្នេះ ឈ្មោះថា គេហសិតទោមនស្ស ៦ ។