តតិយសមណព្រាហ្មណសូត្រ ទី ៩

ក្បាលទី 23 · ទំព័រ 74

ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់នូវវេទនា មិនដឹងច្បាស់នូវហេតុជាទីកើតឡើងនៃវេទនា មិនដឹង ច្បាស់នូវការរលត់នៃវេទនា មិនដឹងច្បាស់នូវបដិបទា ជាហេតុឲ្យដល់នូវការរលត់ នៃវេទនា ។ បេ ។ ដឹងច្បាស់ ។ បេ ។ ធ្វើឲ្យជាក់ច្បាស់សម្រេចដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង សម្រេចសម្រាន្តនៅ ។