បុរិសសូត្រ ទី ២ - បុរសប្រកបដោយអង្គ ៥

ក្បាលទី 23 · ទំព័រ 83

សុខសោមនស្សឯណា ដែលកើតឡើងដល់ខីណាសវភិក្ខុ ជាអ្នកពិចារណា ឃើញនូវចិត្ត ដែលផុតស្រឡះចាករាគៈហើយ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះចាកទោសៈហើយ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុត ស្រឡះចាកមោហៈហើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីសុខប្រាសចាក អាមិសដ៏លើសជាងសេចក្តីសុខ ដែលមិនប្រកបដោយអាមិស ។ ម្នាលភិក្ខុទាំងឡាយ ចុះឧបេក្ខាប្រកបដោយអាមិស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ គឺកាមគុណទាំង ៥ នេះឯង ។ កាមគុណ ៥ តើដូចម្តេច ។ គឺរូបទាំងឡាយដែលគប្បីដឹងច្បាស់ដោយចក្ខុ ជាទីប្រាថ្នា ជាទី ត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក ។ បេ ។ ផោដ្ឋព្វៈទាំងឡាយដែលគប្បីដឹងច្បាស់ ដោយកាយ ជាទីប្រាថ្នា ជាទី ត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរដល់តម្រេក ។ ម្នាលភិក្ខុទាំងឡាយ កាមគុណមាន ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាឯណាដែលកើតឡើងព្រោះអាស្រ័យនូវកាមគុណទាំង ៥ នេះ ម្នាល ភិក្ខុទាំងឡាយ នេះហៅថា ឧបេក្ខាប្រកបដោយអាមិស ។ ម្នាលភិក្ខុទាំងឡាយ ចុះឧបេក្ខាមិនប្រកបដោយអាមិស តើ ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់នូវសេចក្តី សុខផង ព្រោះលះបង់នូវសេចក្តីទុក្ខផង ព្រោះរលត់ទៅ នៃសោមនស្ស និង ទោមនស្សក្នុងកាលមុនផង បានចូលកាន់ចតុត្ថជ្ឈាន ជាធម្មជាតមិនទុក្ខ មិន សុខ មានសតិដ៏បរិសុទ្ធដោយឧបេក្ខា សម្រេចសម្រាន្តនៅ ។ ម្នាលភិក្ខុ