អាវេណិកទុក្ខសូត្រ ទី ៣ - ទុក្ខរបស់មាតុគ្រាម ៥យ៉ាង
ទាំងឡាយ នេះហៅថា ឧបេក្ខាមិនប្រកបដោយអាមិស ។ ម្នាលភិក្ខុទាំងឡាយ ចុះឧបេក្ខាប្រាសចាកអាមិសដ៏លើសជាង ឧបេក្ខាដែលមិនប្រកបដោយអាមិស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខា ឯណាដែលកើតឡើង ដល់ខីណាសវភិក្ខុ ជាអ្នកពិចារណាឃើញនូវចិត្តដែល ផុតស្រឡះចាករាគៈហើយ ជាអ្នកពិចារណាឃើញនូវចិត្តដែលផុតស្រឡះចាក ទោសៈហើយ ជាអ្នកពិចារណាឃើញនូវចិត្តដែលផុតស្រឡះចាកមោហៈហើយ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ឧបេក្ខាប្រាសចាកអាមិសដ៏លើសជាងឧបេក្ខា ដែលមិនប្រកបដោយអាមិស ។ ម្នាលភិក្ខុទាំងឡាយ ចុះវិមោក្ខប្រកបដោយអាមិស តើដូចម្តេច ។ វិមោក្ខប្រកបដោយរូប ឈ្មោះថា វិមោក្ខប្រកបដោយអាមិស វិមោក្ខ ប្រកបដោយអរូប ឈ្មោះថា វិមោក្ខមិនប្រកបដោយអាមិស ។ ម្នាលភិក្ខុទាំងឡាយ វិមោក្ខប្រាសចាកអាមិសដ៏លើសជាង វិមោក្ខដែលមិនប្រកបដោយអាមិស តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ វិមោក្ខឯណាដែលកើតឡើងដល់ខីណាសវភិក្ខុ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះចាករាគៈ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះចាក ទោសៈ ជាអ្នកពិចារណាឃើញនូវចិត្ត ដែលផុតស្រឡះចាកមោហៈ ម្នាល ភិក្ខុទាំងឡាយ នេះហៅថា វិមោក្ខប្រាសចាកអាមិសដ៏លើសជាងវិមោក្ខ ដែលមិនប្រកបដោយអាមិស ។ សូត្រទី ១១ ។