អដ្ឋកថា អាវេណិកទុក្ខសូត្រ ទី ៣ - ទុក្ខរបស់មាតុគ្រាម ៥យ៉ាង

ក្បាលទី 23 · ទំព័រ 87

ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយអង្គ ៥ មិនជាទី ពេញចិត្តរបស់បុរសដោយពិត ។ អង្គ ៥ គឺអ្វីខ្លះ ។ គឺមាតុគ្រាមមិនបាន រូប ១ មិនមានភោគៈ ១ មិនមានសីលាចារ ១ ជាអ្នកខ្ជិលច្រអូស ១ មិនមាន កូនជាទីញ៉ាំងវង្សត្រកូលនៃបុរសនោះឲ្យតម្កល់នៅ ១ ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយអង្គ ៥ នេះឯង មិនជាទីពេញចិត្តរបស់បុរសដោយពិត ។