តីហិធម្មេហិសូត្រ ទី ៤
ក្បាលទី 23 · ទំព័រ 85
វេទនាសំយុត្ត ចប់ ៥ ក្នុងនិរាមិសសូត្រទី ១១ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ បទថា សាមិសា គឺបីតិប្រកបដោយអាមិស ដោយអាមិស គឺកិលេស ។ បទថា និរាមិសតរា សេចក្តីថា បីតិដែលមិនមានអាមិសជាបីតិក្នុងឈាន ដែល មិនមានអាមិស ។ សួរថា ក្នុងឈាន ២ បីតិ រមែងជាមហគ្គតៈក៏មាន រមែង ជាលោកុត្តរក៏មាន ។ បីតិក្នុងបច្ចវេក្ខណញ្ញាណតែម្យ៉ាង រមែងជាលោកិយ តែម្យ៉ាងមិនមែនឬ ព្រោះហេតុអ្វី ទើបបីតិនោះ មិនមានអាមិសទៅវិញ ។ ឆ្លើយថា ព្រោះកើតឡើងហើយដោយអំណាចនៃការពិចារណានូវធម៌ដែលស្ងប់ ប្រណីត ។ ដូចអ្នកបម្រើជាទីប្រោសប្រាណរបស់ព្រះរាជា ចូលទៅកាន់រាជ-