អដ្ឋកថា តីហិធម្មេហិសូត្រ ទី ៤

ក្បាលទី 23 · ទំព័រ 87

ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយអង្គ ៥ ជាទី ពេញចិត្តរបស់បុរសដោយពិត ។ អង្គ ៥ គឺអ្វីខ្លះ ។ គឺមាតុគ្រាមបានរូប ១ មានភោគៈ ១ ជាអ្នកមានសីលាចារ ១ ជាអ្នកវាងវៃមិនខ្ជិលច្រអូស ១ មាន កូនជាទីញ៉ាំងវង្សត្រកូលរបស់បុរសនោះឲ្យតម្កល់នៅ ១ ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយអង្គ ៥ នេះឯង ជាទីពេញចិត្តរបស់បុរសដោយពិត ។ ម្នាលភិក្ខុទាំងឡាយ បុរសប្រកបដោយអង្គ ៥ មិនជាទី ពេញចិត្តរបស់មាតុគ្រាមដោយពិត ។ អង្គ ៥ គឺអ្វីខ្លះ ។ គឺបុរសមិនបានរូប ១ មិនមានភោគៈ ១ មិនមានសីលាចារ ១ ខ្ជិលច្រអូស ១ មិនមានកូនជាទី ញ៉ាំងវង្សត្រកូលនៃបុរសនោះឲ្យតម្កល់នៅ ១ ។ ម្នាលភិក្ខុទាំងឡាយ បុរស ប្រកបដោយអង្គ ៥ នេះឯង មិនជាទីពេញចិត្តរបស់មាតុគ្រាមដោយពិត ។ ម្នាលភិក្ខុទាំងឡាយ បុរសប្រកបដោយអង្គ ៥ ជាទីពេញចិត្ត របស់មាតុគ្រាមដោយពិត ។ អង្គ ៥ គឺអ្វីខ្លះ ។ គឺបុរសបានរូប ១ មាន ភោគៈ ១ មានសីលាចារ ១ ជាអ្នកវាងវៃមិនខ្ជិលច្រអូស ១ មានកូនជាទី ញ៉ាំងវង្សត្រកូលនៃបុរសនោះឲ្យតម្កល់នៅ ១ ។ ម្នាលភិក្ខុទាំងឡាយ បុរស ប្រកបដោយអង្គ ៥ នេះឯង ជាទីពេញចិត្តរបស់មាតុគ្រាមដោយពិត ។