អដ្ឋកថា កោធនសូត្រ ទី ៥

ក្បាលទី 23 · ទំព័រ 89

អមនាបសូត្រ ជាដើម ក្នុងអមនាបសូត្រទី ១ នៃមាតុគ្គាមសំយុត្តគប្បីជ្រាបវិនិច្ឆ័យ ដូចតទៅនេះ បទថា អង្គេហិ គឺដោយអង្គនៃទោស ។ បទថា ន ច រូបវា សេចក្តីថា មានរូបមិនសមប្រកប ពិការ រូបរាងគួរស្អប់ ។ បទថា ន ច ភោគវា សេចក្តីថា មិនដល់ព្រមដោយភោគៈ គឺទ្រព្យមិនមាន ។ បទថា ន ច សីលវា សេចក្តីថា អ្នកមានសីលវិបត្តិ គឺទ្រុស្តសីល ។ បទថា អលសោ ច សេចក្តីថា មិនអាចធ្វើការងារទាំងឡាយ មានការកាប់ឧស និងការចម្ហិន ជាដើម បុគ្គលខ្ជិលច្រអូស ភាពជាអ្នកខ្ជិលច្រអូស រមែងអង្គុយនិទ្រាក្នុងទី អង្គុយខ្លះ រមែងឈរនិទ្រាក្នុងទីដែលឈរខ្លះ ។ បទថា បជញ្ចស្ស ន លភតិ សេចក្តីថា រមែងមិនបានកូនដែលឲ្យបន្តវង្សត្រកូលបានដើម្បីបុរសនោះ រមែង ឈ្មោះថា ជាស្រីអារ ។ សុក្កបក្ខ គឺធម៌ដែលជាចំណែកល្អ គប្បីជ្រាបដោយ បរិយាយដែលផ្ទុយគ្នានឹងដែលពោលហើយ ។ សូត្រទី ២ គប្បីឲ្យអត្ថផ្ទុយ គ្នាដោយន័យដែលពោលហើយ ក្នុងសូត្រទី ១ ។ អដ្ឋកថា អមនាបសូត្រ ជាដើម ចប់ ម្នាលភិក្ខុទាំងឡាយ សេចក្តីទុក្ខដោយឡែករបស់មាតុគ្រាម នេះមាន ៥ យ៉ាង ដែលមាតុគ្រាម តែងទទួលរងផ្សេងអំពីបុរស ។ ទុក្ខ ៥ យ៉ាង គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមក្នុងលោកនេះ នៅក្មេងទៅកាន់ ត្រកូលប្តី ប្រាសចាកញាតិទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ ថា ទុក្ខ ដោយឡែកទី ១ របស់មាតុគ្រាម ដែលមាតុគ្រាមទទួលរងផ្សេង អំពីបុរសទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត មាតុគ្រាមមានរដូវ ។ ម្នាល ភិក្ខុទាំងឡាយ នេះហៅថា សេចក្តីទុក្ខដោយឡែកទី ២ របស់មាតុគ្រាម ដែលមាតុគ្រាមទទួលរងផ្សេងអំពីបុរសទាំងឡាយ ។