អដ្ឋកថា ឧបនាហីសូត្រ ទី ៦
ក្បាលទី 23 · ទំព័រ 94
ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺ ( មាតុគ្រាម ) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ មានគំនុំគុំកួន ១ មិនមានបញ្ញា ១ ។ ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក ។