អតិចារីសូត្រ ទី ៩
ក្បាលទី 23 · ទំព័រ 95
ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាង ។ បេ ។ តែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺ ( មាតុគ្រាម ) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ប្រព្រឹត្តក្បត់ចិត្តប្តី ១ មិនមានបញ្ញា ១ ។ ម្នាល អនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាងនេះឯង ។ បេ ។ តែងទៅកើត ។