ទុស្សីលសូត្រ ទី ១០
ក្បាលទី 23 · ទំព័រ 95
ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយ រាងកាយ ។ បេ ។ តែងទៅកើតក្នុងនរក ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺ ( មាតុគ្រាម ) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ទ្រុស្តសីល ១ មិនមានបញ្ញា ១ ។ ម្នាល អនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ ។ បេ ។ តែងទៅកើតក្នុងនរក ។