អប្បស្សុតសូត្រ ទី ១១

ក្បាលទី 23 · ទំព័រ 96

ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាង ។ បេ ។ តែងទៅកើតក្នុងនរក ។ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាងគឺអ្វីខ្លះ ។ គឺ ( មាតុគ្រាម ) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តី ខ្លាចបាប ១ មិនបានចេះដឹង ១ មិនមានបញ្ញា ១ ។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង ។ បេ ។ តែងទៅកើតក្នុងនរក ។