កុសីតសូត្រ ទី ១២

ក្បាលទី 23 · ទំព័រ 96

ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាង ។ បេ ។ តែង ទៅកើតក្នុងនរក ។ ប្រកបដោយធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺ ( មាតុគ្រាម ) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមានសេចក្តីខ្លាចបាប ១ ជាអ្នកខ្ជិលច្រអូស ១ មិនមានបញ្ញា ១ ។ ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយ ធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ ។ បេ ។ តែងទៅកើត ក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក ។