មុដ្ឋស្សតិសូត្រ ទី ១៣

ក្បាលទី 23 · ទំព័រ 97

ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយ រាងកាយ ។ បេ ។ តែងទៅកើតក្នុងនរក ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺ ( មាតុគ្រាម ) មិនមានសទ្ធា ១ មិនមានសេចក្តីខ្មាសបាប ១ មិនមាន សេចក្តីខ្លាចបាប ១ ភ្លេចស្មារតី ១ មិនមានបញ្ញា ១ ។ ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយ ។ បេ ។ តែងទៅកើតក្នុងនរក ។