បញ្ចវេរសូត្រ ទី ១៤

ក្បាលទី 23 · ទំព័រ 97

ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយ រាងកាយ ។ បេ ។ តែងទៅកើតក្នុងនរក ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺ ( មាតុគ្រាម ) ប្រព្រឹត្តបាណាតិបាត ១ ប្រព្រឹត្តអទិន្នាទាន ១ ប្រព្រឹត្តក ាមេសុមិច្ឆាចារ ១ ប្រព្រឹត្តមុសាវាទ ១ ប្រព្រឹត្តសុរាមេរយមជ្ជប្បមាទដ្ឋាន ១ ។ ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយ រាងកាយស្លាប់ទៅ តែងទៅកើតក្នុងតិរច្ឆាន ប្រេត អសុរកាយ នរក ។