អនុបនាហីសូត្រ ទី ២
ក្បាលទី 23 · ទំព័រ 100
ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាង លុះបែកធ្លាយ រាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ទេវលោក ។ ធម៌ ៥ យ៉ាង គឺអ្វីខ្លះ ។ គឺ ( មាតុគ្រាម ) មានសទ្ធា ១ មានសេចក្តីខ្មាសបាប ១ មាន សេចក្តីខ្លាចបាប ១ មិនចងគំនុំ ១ មានបញ្ញា ១ ។ ម្នាលអនុរុទ្ធ មាតុគ្រាម ប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅ កើតក្នុងសុគតិសួគ៌ទេវលោក ។