អដ្ឋកថា អនិស្សុកីសូត្រ ទី ៣
ក្បាលទី 23 · ទំព័រ 103
ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាមនេះមាន ៥ យ៉ាង ។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ ។ គឺកម្លាំងរូប ១ កម្លាំងភោគៈ ១ កម្លាំងញាតិ ១ កម្លាំងកូន ១ កម្លាំងសីល ១ ។ ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាម ៥ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមប្រកបដោយកម្លាំងទាំង ៥ យ៉ាងនេះឯង ជាអ្នកក្លាហាននៅគ្រប់គ្រងផ្ទះ ។