វិសារទសូត្រ ទី ១

ក្បាលទី 23 · ទំព័រ 109

មាតុគ្រាម តាំងចិត្តថា លុះអាត្មាអញកើតក្នុងត្រកូលដ៏សមគួរហើយ សូមទៅកាន់ត្រកូល ដ៏សមគួរ ម្នាលភិក្ខុទាំងឡាយ នេះឯងជាស្ថានទី ២ ដែលមាតុគ្រាមឥតធ្វើ បុណ្យ តែងបានដោយកម្រ ។ មាតុគ្រាមតាំងចិត្តថា លុះអាត្មាអញកើតក្នុង ត្រកូលដ៏សមគួរ ទៅកាន់ត្រកូលដ៏សមគួរហើយ សូមកុំឲ្យមានស្រីរួមប្តីនៅ គ្រប់គ្រងផ្ទះឡើយ ម្នាលភិក្ខុទាំងឡាយ នេះឯងជាស្ថានទី ៣ ដែលមាតុគ្រាម ឥតធ្វើបុណ្យតែងបានដោយកម្រ ។ មាតុគ្រាមតាំងចិត្តថា លុះអាត្មាអញកើត ក្នុងត្រកូលដ៏សមគួរ ទៅកាន់ត្រកូលដ៏សមគួរ មិនមានស្រីរួមប្តីនៅគ្រប់គ្រង ផ្ទះហើយ សូមឲ្យមានកូន ម្នាលភិក្ខុទាំងឡាយ នេះឯងជាស្ថានទី ៤ ដែល មាតុគ្រាមឥតធ្វើបុណ្យតែងបានដោយកម្រ ។