ឯកសូត្រ ទី ៤
ក្បាលទី 23 · ទំព័រ 102
សុរាមេរយមជ្ជប្បមាទដ្ឋាន ១ ។ ម្នាលអនុរុទ្ធ មាតុគ្រាមប្រកបដោយធម៌ ៥ យ៉ាងនេះឯង លុះបែកធ្លាយរាងកាយស្លាប់ទៅ តែងទៅកើតក្នុងសុគតិសួគ៌ ទេវលោក ។ បេយ្យាលវគ្គទី ២ ចប់ ៥ ឧទ្ទាននៃបេយ្យាលវគ្គនោះ គឺ និយាយអំពីមាតុគ្រាមមិនក្រោធ ១ មិនមានការចង គំនុំ ១ មិនមានសេចក្តីច្រណែន ១ មិនមានសេចក្តី កំណាញ់ ១ មិនប្រព្រឹត្តក្បត់ចិត្តប្តី ១ មានសីល ១ ជាអ្នកចេះដឹងច្រើន ១ មានសេចក្តីព្យាយាម ១ មាន សតិ ១ មានសីលប្រាំ ១ ដែលព្រះដ៏មានព្រះភាគ ទ្រង់សម្តែងហើយក្នុងសុក្កបក្ខ ( ចំណែកស ) ចំពោះព្រះអនុរុទ្ធ ។