អដ្ឋកថា អង្គសូត្រ ទី ៥

ក្បាលទី 23 · ទំព័រ 114

បទថា នាសេន្តេវ នំ កុលេ ន វាសេន្តិ សេចក្តីថា ពួកញាតិគិតថា ស្រីទ្រូស្តសីល មិនមានមារយាទ ប្រព្រឹត្តក្រៅចិត្តប្តី ដូច្នេះ ទើបចាប់កនាំចេញទៅ គឺមិនឲ្យនៅក្នុងត្រកូលនោះ ។ បទថា វាសេន្តេវ នំ កុលេ ន នាសេន្តិ សេចក្តីថា ពួកញាតិដឹងថា ប្រយោជន៍អ្វីដោយរូប ឬដោយភោគៈជាដើម ស្រីនេះជាអ្នកមានសីលបរិសុទ្ធ មានមារយាទល្អ ទើបឲ្យនៅក្នុងត្រកូលនោះ មិនឲ្យវិនាស ។