ហេតុសូត្រ ទី ៧
ក្បាលទី 23 · ទំព័រ 109
ម្នាលភិក្ខុទាំងឡាយ កម្លាំងរបស់មាតុគ្រាមនេះមាន ៥ យ៉ាង ។ កម្លាំង ៥ យ៉ាង គឺអ្វីខ្លះ ។ គឺកម្លាំងរូប ១ កម្លាំងភោគៈ ១ កម្លាំងញាតិ ១ កម្លាំងកូន ១ កម្លាំងសីល ១ ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមដែលបែកធ្លាយរាងកាយស្លាប់ ទៅ ទៅកើតក្នុងសុគតិសួគ៌ទេវលោកបាន មិនមែនព្រោះហេតុតែកម្លាំងរូប ព្រោះ ហេតុតែកម្លាំងភោគៈ ព្រោះហេតុតែកម្លាំងញាតិ ព្រោះហេតុតែកម្លាំងកូនទេ ។ ម្នាលភិក្ខុទាំងឡាយ មាតុគ្រាមដែលបែកធ្លាយរាងកាយស្លាប់ទៅ ទៅកើតក្នុង សុគតិសួគ៌ទេវលោកបាន ព្រោះហេតុតែកម្លាំងសីលបុណ្ណោះ ។ ម្នាលភិក្ខុ ទាំងឡាយ កម្លាំងរបស់មាតុគ្រាមមាន ៥ យ៉ាងនេះឯង ។